ពិធីរៀបកការមួយនៅសស្រុកភីម៉ៃ ខខេត្តនរគរាជសីម៉ា ត្រូវបានលុបចោល បន្ទាប់ពីកូនកំលោះនិងសាច់ញាតិដើរចេញជាមួយបណ្តាការ បន្ទាប់ពីមានជម្លោះជាមួយគ្រួសារកូនក្រមុំរឿងថ្លៃទឹកដោះ។

ឧបទ្ទវហេតុនេះបានញ៉ាំងឱ្យសាច់ញាតិខាងស្រីនាំអនាគតកូនក្រមុំដែលគេបោះបង់ចោល ឈ្មោះ Benjaporn Wareesri ទៅប្តឹងប៉ូលិសប្រឆាំងនឹងកូនកំលោះរត់ចោលកូនក្រមុំ គឺ លោក Adirek Chadachan ។

លោកស្រី Thongwai Muangmuntri អាយុ ៦៤ ឆ្នាំ បានប្រាប់ប៉ូលិសថា ក្មួយស្រីរបស់គាត់ ដែលជាបុគ្គលិក្រុមហ៊ុន AIS ក្នុងក្រុងបាងកក និង មិត្តប្រុសនាងមកពីខេត្តភីជីត បានយល់ព្រមរៀបការនឹងគ្នា ព្រោះពួកគេបានស្គាល់គ្នារាងយូរដែរហើយ។
លោកស្រី Thongwai និយាយថា គ្រួសារខាងស្រីបានសុំថ្លៃទឹកដោះ ១០០.០០០ បាត និង មាសមួយដុំ (តម្លៃប្រហែល ២១.០០០ បាត) ហើយគ្រួសារខាងប្រុសបានយល់ព្រម។

ពិធីមង្គលការនេះគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី២៤ មិថុនា នៅផ្ទះខាងស្រីក្នុងស្រុកភីម៉ៃ។ កូនក្រមុំអាយុ ២៥ ឆ្នាំបានជូនធៀបការ ១០០ សន្លឹកដល់ភ្ញៀវ។ តុជាង ៥០ បានរៀបចំសម្រាប់ពិធីពិសាអាហារបែបចិន។

កូនកំលោះអាយុ ២៤ ឆ្នាំ និងសាច់ញាតិនិងមិត្តភក្តិប្រហែល ២០ នាក់ ដែលធ្វើដំណើរពីខេត្តភីជីតបានមកដល់ផ្ទះកូនក្រមុំតាមរថយន្ត ៥ គ្រឿង តាំងពីទៀបភ្លឺថ្ងៃសៅរ៍។
ការដង្ហែជំនូនរបស់សមាជិកគ្រួសារ និង ការរៀបចំផ្សេងៗបានប្រព្រឹត្តទៅដោយរលូននៅពេលព្រឹក រហូតដល់បញ្ហាលេចឡើងអំឡុងពេលរាប់លុយថ្លៃទឹកដោះ។

លោកស្រី Thongwai និយាយថា សាច់ញាតិខាងកូនក្រមុំរកឃើញតែ ៥០.០០០ បាត និងមាស ១​ ដុំនៅលើថាសជំនូនពីកូនកំលោះប្រគល់មកខាងកូនក្រមុំ។

គ្រួសារទាំងពីរបានជជែកគ្នាអំពីរឿងនេះ ជាមួយគ្រួសារខាងកូនក្រមុំសុំឱ្យកូនកំលោះប្រគល់លុយនៅសល់ ៥០.០០០ បាតទៀត បន្ទាប់ពីរៀបការចប់។ ប៉ុន្តែសាច់ញាតិកូនកំលោះទទូចថា ពួកគេបានប្រគល់ជូនខាងស្រីអស់លទ្ធភាពហើយ។ ជំលោះបានផ្ទុះឡើង ហើយកូនកំលោះនិងសាច់ញាតិបានយកលុយថ្លៃទឹកដោះនិងមាសជិះឡានទៅបាត់អស់រលីង។

ម្តាយមីងរូបនេះនិយាយថា កូនក្រមុំពេលនោះយំរហូតដល់សន្លប់បាត់ស្មារតី។ បន្ទាប់ពីក្មួយស្រីដឹងខ្លួនឡើងវិញ ពួកគាត់បាននាំនាងទៅដាក់ពាក្យបណ្តឹង។
ពួកគាត់និយាយថា ចង់ឱ្យបុរសនោះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដែលនាំភាពអាម៉ាសដល់ខាងស្រី និងគ្រួសារនាង។ ពួកគាត់ក៏ចង់ឱ្យបុរសនោះសងថ្លៃរៀបចំពិធីមង្គលការទាំងអស់ផងដែរ។

ខណៈដែលប៉ូលិសកំពុងសាកសួរស្ត្រីជាកូនក្រមុំ គ្រួសារនាងបានតេទៅទាក់ទងកូនកំលោះឱ្យមកចរចាគ្នានៅប៉ុស្តិ៍ប៉ូលិស។ ប៉ុន្តែកូនកំលោះនោះបដិសេធ។ នេះបានបង្កជម្លោះថ្មីមួយទៀតតាមទូរស័ព្ទ មុនពេលខាងប្រុសនោះចុចបិទទូរស័ព្ទ រួចចាកចេញទៅខេត្តភីជីតបាត់ទៅ។

លោកវរសេនីយ៍ត្រី Denchai Chamnarnnaimuang អនុប៉ុស្តិ៍ស្រុកភីម៉ៃ និយាយថា ប៉ូលិសនឹងតេហៅកូនកំលោះដើម្បីដោះស្រាយជម្លោះ។

ការសាកសួរបឋមរបស់ប៉ូលិសរកឃើញថា ខាងស្រីចង់ឱ្យបុរសនោះបង់ថ្លៃចំណាយទាំងអស់ដែលកើតចេញពីការរៀបចំពិធីមង្គលការតែប៉ុណ្ណោះ។ គ្រួសារខាងស្រីនិយាយថា ថ្លៃទឹកដោះលែងជាបញ្ហាទៀតហើយ ព្រោះមង្គលការបានលុបចោលទៅហើយ៕

ប្រភព ថៃ

ថ្ងៃមង្គលប្រែជាអពមង្គល..! កូនកំលោះដឹកដៃគ្រួសារដើរចេញពីផ្ទះកូនក្រមុំ ដោយសារតែរឿងថ្លៃទឹកដោះ…កូនក្រមុំយំរហូតសន្លប់បាត់ស្មារតី

No comments:

Post a Comment